Security Inspector (CCTV & GPS)
| CATEGORY: | LOCATION: | Published on: | Application deadline: | Views: |
|---|
ទំនួលខុសត្រូវការងារ
- គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងអនុវត្តតាមការណែនាំរបស់ថ្នាក់លើ។
- តាមដាន និងត្រួតពិនិត្យកាំមេរ៉ាសុវត្តិភាព តាមរយៈការត្រួតពិនិត្យពីចម្ងាយ ដើម្បីតាមដានលើបញ្ហាប្រឈម ឬករណីកំហូចផ្សេងៗ និងធានាការដោះស្រាយទាន់ពេលវេលា។
- ចូលរួមត្រួតពិនិត្យទីតាំងជាក់ស្តែងលើស្ថានភាពនៃកាំមេរ៉ាសុវត្តិភាព កំណត់ចំណុចខ្វះចន្លោះ និងស្នើការកែលម្អ ព្រមទាំងចូលរួមសិក្សាទីតាំងសម្រាប់ការតម្លើងថ្មី។
- គ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យតាមដានប្រចាំថ្ងៃ ពិនិត្យនិងតាមដានរាល់បំរែបំរួល ទិន្និន័យនៃការប្រើប្រាស់ប្រេង និងផ្តល់ព័ត៌មានលើភាពមិនប្រក្រតី្រណាមួយ។
- ចូលរួមការងារឆែកតាមដាន និងដោះស្រាយលើបញ្ហាលួចបន្លំប្រេង ការប្រើប្រាស់គ្រឿងចក្រខុសគោលដៅ ដោយប្រើប្រាស់ទិន្នន័យពីប្រព័ន្ធ GPS និង Fuel Senser.
- សហការជាមួយអ្នកផ្គត់ផ្គង់លើការបង្កើតការតាមដានផ្សេងៗ និងបណ្តុះបណ្តាលលើការងារគ្រប់គ្រងប្រព័ន្ធ GPS ដល់បុគ្គលិកទទួលបន្ទុកនៅនាយកដ្ឋាន ឬតាមគម្រោង។
- ត្រួតពិនិត្យ និងរៀបចំរបាយការណ៍កាំមេរ៉ាសុវត្តិភាព និងរបាយការណ៍នៃការគ្រប់គ្រង GPS ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំត្រីមាស។
- ចូលរួមជាមួយក្រុមការងារក្នុងការចុះត្រួតពិនិត្យតាមគម្រោងការដ្ឋាន និងអាជីវកម្ម ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីតាមដានការអនុវត្ត វិន័យបុគ្គលិកសន្តិសុខ និងបញ្ហាប្រឈមនានា។
- ចូលរួមជាមួយក្រុមការងារក្នុងការស៊ើបអង្កេតនានារួមមាន៖ ការស្វែងរកកូនបំណុល ការលួច និងការប្រើប្រាស់ប្រព័ន្ធ CCTV/GPS ដើម្បីប្រមូលភស្តុតាងបឋមទាក់ទងនិងករណីបោកប្រាក់តាមអនឡាញក្រុមការដឹកនាំរបស់ប្រធានផ្នែក។
- ចូលរួមការចុះបណ្តុះបណ្តាលបុគ្គលិកសន្តិសុខ ការធ្វើតេស្តសារធាតុញៀន តាមផែនការប្រចាំឆ្នាំ និងអនុវត្តការងារផ្សេងៗ តាមការចាត់តាំងពីប្រធានផ្នែក។
លក្ខណៈសម្បត្តិ
- បរិញ្ញាបត្រ ឬសញ្ញាបត្រផ្នែកគ្រប់គ្រង ឬ រដ្ឋបាល ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត។
- មានបទពិសោធន៍ការងារយ៉ាងតិច 2 ឆ្នាំលើការគ្រប់គ្រងប្រព័ន្ធ IT & GPS
- មានចំណេះដឹងផ្នែកកុំព្យូទ័រល្អ Networking, CCTV System/GPS System Management and Ms. Office
- មានចំណេះដឹងភាសាអង់គ្លេស និយាយ សរសេរបានល្អ ឬចេះភាសាចិនបន្ថែមកាន់តែប្រសើរ
- ជំនាញទំនាក់ទំនងល្អ សមត្ថភាពក្នុងការបង្ហាញ និងមានគំនិតច្នៃប្រឌិតលើការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព។
- សមត្ថភាពក្នុងការផ្តួចផ្តើមគំនិត ធ្វើសកម្មភាពដោយឯករាជ្យ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។
- មានសុភវិនិច្ឆ័យពិសេស និងសមត្ថភាពក្នុងការរក្សាការសម្ងាត់របស់នាយកដ្ឋានត្រួតពិនិត្យសន្តិសុខឱ្យបានខ្ពស់បំផុត។
- មានសីលធម៌ល្អ ស្មោះត្រង់ និងការអំណត់អត់ធ្មត់ខ្ពស់ លើការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។