Mega Asset Management Co., Ltd
work-single-image

Women Run 10K | MAM | Sovannaphum Life


ព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា បានបញ្ចប់ប្រកបដោយភាពរីករាយ

ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ក្រោមប្រធានបទ«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រមាណជាង ១ ៥០០ នាក់ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

Published on
March 8, 2023
Viewer
249 Views
Mega Asset Photo
Mega Asset Photo
Mega Asset Photo

Previous Article Next Article